I.បំពេញល្បះខាងក្រោមនូវចម្លើយត្រឹមត្រូវ
១.ព្រែកជីកប៉ាណាម៉ាដែលគេជីកតភ្ជាប់ពីមហាសមុទ្រអាត្លង់ទិចទៅមហាសមុទ្រប៉ាសីហ្វិចបានបញ្ចៀសការធ្វើដំណើរវែងឆ្ងាយកាត់ជ្រោយហ៊ន។
២.ដើម្បីរស់រានមានជីវិតមនុស្សត្រូវបំពេញពលកម្មផ្សេងៗពិសេសការងារផលិតកម្មកសិកម្ម។
៣.នៅបណ្តាឆ្នាំ១៩៨០បាតុកម្មមួយទាមទារអោយមានកំនែទំរង់ដីធ្លីដោយការបែងចែកដីធ្លីឡើងវិញដ៏យុត្តិធម៏បំផុតនោះគឺចលនាអ្នកអត់ដីធ្លី។
៤.បដិវត្តិន៍បៃតងបង្កើតផលិតកម្មអាហារក្នុងកំរិតមួយខ្ពស់អាចបំពេញតំរូវស្រូវនៅលើពិភពលោកគឺ
អាចរត់ទានល្បឿនកំណើនប្រជាជន។
៥.ព្រៃលិចទឹកនៅកម្ពុជាត្រូវកាត់បំផ្លាញអស់យ៉ាងច្រើនក្នុងកត្តាសំខាន់ពីរគឺរបបខ្មែរក្រហម
និងកំណើនឆាប់រហ័សរបស់ប្រជាជន។
៦.បំលែងលក្ខខណ្ឌផលិតកម្មកសិកម្មសំដៅបង្កើនផលិតផលនៅបណ្តាប្រទេសកំពុងអភិវឌ្ឍនៅបណ្តាឆ្នាំ១៩៦០និង១៩៧០ហៅថាបដិវត្តិន៍បៃតង។
៧.មនុស្សសត្វរស់នៅបានពឹងផ្អែកព្រៃឈើសំរាប់ជាជំរកនិងជាទីស្វែងរកអាហារ។
៨.ព្រៃឈើមាននាទីសំខាន់សំរាប់កាពារកុំអោយមានCO2ច្រើនពេកក្នុងបរិយាកាសដែលបង្កើតឡើងដោយជាពិសេសស្នាដៃមនុស្ស។
៩.ការបាត់បង់ព្រៃអាម៉ាសូនីនាំអោយមានមតិមួយពោលថា”សួតរបស់ផែនដីបានបាត់បង់”។
១០.នៅឆ្នាំ១៩៨៨ឧទ្យានជាតិយែឡូស្តូនត្រូវភ្លើងឆេះដោយកាំរន្ទះ។
១១.កោះទាំងឡាយដែលបង្កើតឡើងដោយសត្វផ្កាថ្មសំបូរជាពិសេសនៅក្នុងមហាសមុទ្រខាងត្បូងមានឈ្មោះថាកោះអាតូល។
១២.សមុទ្រនិងមហាសមុទ្រភាគច្រើនត្រូវបានបំពុលដោយសកម្មភាពមនុស្ស។
១៣.មេឌីទែរ៉ានេអាមេរិចជាមួយឈូងសមុទ្រមិចសិចនិងសមុទ្រការ៉ាអីប។
១៤.ខ្សែទឹកត្រជាក់ហូរមកពីតំបន់អង់តាកទិចជាខ្សែទឹកជ្រៅរួចងើបឡើងនៅត្រង់ប្រទេសសីលី
ពេរូ បាតុភូតនេះមានឈ្មោះថាអែលនីញ៉ូ។
១៥.សមុទ្រនិងមហាសមុទ្រជាប្រភពដ៏មហាសាលនៃធធានធម្មជាតិផ្នែកជីវសាស្រ្តនិងផ្នែករ៉ែដែលសំបូរហូរហៀរ។
១៦.ប្រទេសដែលគេសំលឹងទៅឃើញថាបានយកទំនាបឆ្នេរធ្វើជាមូលដ្ធានសំខាន់របស់ឧស្សាហកម្មខ្លួននោះគឺប្រទេសជប៉ុន។
១៧.តំបន់ជាយទ្វីបធំទូលាយជាងគេគឺជាយទ្វីបបារាំងនិងអង់គ្លេសដែលមានទំហំស្មើនិងសមុទ្រម៉ង់និងសមុទ្រឧត្តរ។
១៨.ទឹកសមុទ្រកកដំបូងជាបន្ទះតូចៗហៅថាផ្កាទឹកកកបន្ទាប់មកបន្ទះតូចៗនេះជាប់គ្នាកើតបានជាផ្ទាំងទឹកកកធំរាប់រយគីឡូម៉ែតហៅថាបង់គីស។
១៩.មជ្ឍមណ្ឌលនេសាទធំៗនៅលើពិភពលោកមានពីរគឺហៅថាមជ្ឍមណ្ឌលនេសាទអឺរ៉ុបខាងលិចនិងមជ្ឍមណ្ឌលនេសាទអាសីខាងកើត។
២០.បច្ចុប្បន្ននេសាទធុនធំប្រមូលផ្តុំនាវានេសាទរាប់លានគ្រឿងដែលកំពុងរាតត្បាតពាសពេញផ្ទៃមហាសមុទ្រមានជំងឺនេសាទហួសហេតុ។
II.សំនួរ
១តើអាកាសធាតុនិងសកម្មភាពមនុស្សបានជះឥទ្ធិពលដូចម្តេចខ្លះទៅលើជីវិតសត្វនិងរុក្ខជាតិនៅកម្ពុជាយើង?
ចំលើយ៖
·
អាកាធាតុកម្ពុជាមានភាពអនុគ្រោះដល់ជីវិតសត្វនិងរុក្ខជាតិកម្ពុជាច្រើនប្រភេទ។
·
សកម្មភាពមនុស្សមានជះឥទ្ធិពលអវិជ្ជមានច្រើនដលើជីវិតសត្វនិងរុក្ខជាតិដូចជាការបំផ្លាញព្រៃឈើនាំអោយបាតបង់សត្វព្រៃនិងត្រី។
២ចូរនិយាយអំពីការរីកចម្រើនក្នុងការជម្នះរបាំងភ្នំ?
ចំលើយ៖
·
ដើមឡើយដោយរបាំងភ្នំមនុស្សរស់ក្នុងបរិព័ទ្ធភាព មិនអាចទាក់ទងគ្នាបាន។
· ក្រោយមក
ទើបមនុស្សចេះធ្វើផ្លូវបត់បែន ផ្លូវរូងភ្នំនាំឳ្យចំណេញពេល។
·
មនុស្សអាចធ្វើផ្លូវដែកកាត់ទ្វីបជាច្រើនខ្សែកាត់ទម្លុះភ្នំជាច្រើនស្រទាប់។
៣ តើទំនាក់ទំនងរវាងមនុស្ស និងព្រៃប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ចំលើយ៖
· ទំនាក់ទំនងរវាងមនុស្ស និងព្រៃឈើ:
§
មនុស្សសត្វរស់នៅបានដោយពឹងផ្អែកលើព្រៃឈើសម្រាប់ជាជម្រក
និងជាទីស្វែងរកអាហារ។
§
ព្រៃឈើជាភ្នាក់ងារសំអាតបរិយាកាសដែលរងបំពុលដោយ
co2
បានមកពីសកម្មភាពមនុស្ស និងជាអ្នកផលិត o2 សម្រាប់ទ្រទ្រង់ជីវិតនៅលើភពផែនដី។
៤
នៅប្រទេសប្រស៊ីល តើគេកាប់ព្រៃឈើក្នុងបំណងអ្វីខ្លះ?
ចំលើយ៖
· នៅប្រទេសប្រស៊ីល គេកាប់ព្រៃឈើក្នុងបំណង៖
§
សាងសង់ផ្លូវថ្នល់-ផ្លូវដែក ទៅកាន់មណ្ឌល់រ៉ែ និងកសិដ្ឋានដាំដំណាំ
ចិញ្ចឹមសត្វ។
§
អនុវត្តកម្មវិធីដ៏សំខាន់មួយក្រោមទិសស្លោក
“ការស្រែកឃ្លានសូន្យ” ដោយចលនា “អ្នកគ្មានដីធ្លី” ឱ្យទៅរស់នៅទីដព្រៃដែលគ្មានមនុស្សរស់នៅ។
៥
ហេតុអ្វីបានជាទឹកសមុទ្រមានរស់នៅប្រៃ? ចូរបញ្ជាក់។
ចំលើយ៖
· ទឹកសមុទ្រមានរស់ជាតិប្រៃ
ព្រោះអំបិលដែលរលាយក្នុងទឹកបានមកពីប្រភពពីរយ៉ាងៈ
§
ប្រភពទ្វីបៈ ផលនៃរបចមេកានិច
និងគីមីនីលើទ្វីប ដែលដឹកជញ្ជូនដោយទឹកចាក់ទៅក្នុង
សមុទ្រ។
§
ប្រភពក្នុងសមុទ្រ
និងមហាសមុទ្រៈ
បន្ទុះភ្នំភ្លើងក្នុងសមុទ្របញ្ជេញសារធាតុរ៉ែរលាយក្នុងទឹកមានជាតិអំបិល។ រួមមានរបេចមេកានិច
និងគីមីនៃសិលាបាតសមុទ្រ រួមទាំងសមុទ្រដូចជា ងៀវ លើស គ្រុំ ជាដើម។
៦
តើអ្វីទៅដែលហៅថា “តំបន់ជាយទ្វីប” តើតំបន់នេះផ្តល់សារៈសំខាន់សេដ្ឋកិច្ចអ្វីខ្លះ?
ចំលើយ៖
· “តំបន់ជាយទ្វីប” គឺជាតំបន់មាត់សមុទ្រដែលចុះទៅដល់បាតជម្រៅ 200m។
· តំបន់នេះផ្តល់សារៈសំខាន់សេដ្ឋកិច្ចច្រើនយ៉ាងៈ
§
សំបូររ៉ែដូចជាប្រេងកាត
ឧស្ម័នធម្មជាតិ សំណប៉ាហាំងជាដើម
§
ជាតំបន់នេសាទដ៏ធំព្រោះសំបូរត្រី
និងជាឃ្លាំងអំបិលដ៏ធំ
§
នាវាចរណ៍តាមឆ្នេរ
(ដឹកអ្នកដំណើរ)។
§
សម្បូរឆ្នេរខ្សាច់
និងកោះសម្រាប់អេកូរទេសចរណ៍
§
អនុគ្រោះដល់ការធ្វើវារីវប្បកម្ម
(ដំណាសារាយ ចិញ្ចឹមត្រី ……)
៧
តើតំហយគុណភាពដីនៅនៅកម្ពុជាយើង បណ្តាលមកពីមូលហេតុអ្វីខ្លះ?
ចំលើយ៖ បណ្តលមកពី
·
ការបាត់បង់សារធាតុចិញ្ចឹមៈ នៅពេលប្រមូលផលពិសេសដំណាំស្រូវ។
ដោយកសិករដុតជញ្ជ្រាំង ដែលងាយបាត់បង់ចរន្តទឹក និងខ្យល់បក់។
·
កំណថ្មបាយគ្រៀមៈ ដីក្តាំងរឹងដូចសិលាខូចគុណភាពដាំដុះលែងកើតដែលសម្បូរនៅខ្ពង់រាបខាងជើង។
៨ តើតំបន់ណាខ្លះនៃកម្ពុជា ជាតំបន់ដីសើម?
ចំលើយ៖
·
តំបន់ដីសើមនៅកម្ពុជាមានៈ
§ តំបន់បឹងទន្លេសាប
§ តំបន់បឹងនានា
តាមទន្លេទាំងបួន
§ តំបន់ទំនាបឆ្នេរ
§ តំបន់បឹងធម្មជាតិ
និងបឹងសិប្បនិមិត្តផ្សេងៗទៀត។
៩ តើព្រៃឈើមានតួរនាទីអ្វីខ្លះ?
ព្រៃឈើមានតួរនាទីដូចជាៈ
·
រក្សារលំនឹងប្រព័ន្ធអេកូឡុស៊ី ឬស្ថានប្រព័ន្ធ
របសើភពផែនដីផ្តល់ជម្រកដល់គ្រប់មនុស្ស សត្វ។
· រក្សាជីវជាតិនៃដី
និងការពារសំណឹកដីជាដើម។
· ការពារគ្រោះទឹកជំនន់
ភាពរាំងស្ងួត ខ្យល់ព្យុះ។
·
ផ្តល់ឈើសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
១០ តើការវិវត្តន៍បច្ចេកទេសនេសាទមានលក្ខណៈដូចម្តេចខ្លះ?
រវិវត្តន៍បច្ចេកទេសនេសាទស្ថិតនៅលើបំលាស់ប្តូរបច្ចេកទេសពីនេសាទសិប្បកម្មទៅឧស្សហកម្មគឺៈ
· ដោយប្រើប្រព័ន្ធរ៉ាដាប្រើសម្លេងអុលត្រាដាក់ជាប់នាវាអួន
ឡាក់ធំៗ។
· អួនឡាក់ គឺសំណាញ់ធំដែលអូសទាញដោយនាវានេសាទ។
១១ តើដីជាអ្វី? ដីមានកំណើតពីសារធាតុអ្វីខ្លៈ?
· ដីគឺជាស្រទាប់លើបង្អស់នៃសំបកផែនដីដែលមានកម្រាស់មិនទៀងទាត់ពី
២ ទៅ ៣ k.m ផ្សំឡើងដោយល្បាយសារធាតុរ៉ែ
និងរូបធាតុសរីរាង្គ។
· ដីមានកំណើតពីៈ
§
ដីបានពីការពុកផុយនៃសិលា
(ដីក្រហម ដីខ្សាច់)។
§
ដីបានការពុកផុយនៃរក្ខជាតិ
(ដីមមោក ដីខ្សាច់)។
§
ដីបានពីចរន្តខ្យល់បក់បំប៉ើងដីឡឺស
(វាលលំហ) និងចរន្តទឹកគឺដីទន្លេ (ដីល្បាប់)។
១២
តើតំបន់វាលលំហទទួលបានកំណែប្រែអ្វីខ្លះ?
· កំណែប្រែនៅតំបន់វាលលំហមានៈ
§
ការធ្វើអាជីវកម្ម
ប្រេងកាត និងឧស្ម័នធម្មជាតិ
§
ការបញ្ចូលទឹកតាមបែបទំនើប
§
ការសាងសង់ទំនប់ធំ
§
ការធ្វើទំនើបកម្ម
និងពង្រីកផ្ទៃដី បញ្ចូលទឹក។
១៣
តើគេធ្វើស្រែថ្នាក់នៅទីណា? មានសារៈសំខាន់អ្វីខ្លះ?
· គេធ្វើស្រែថ្នាក់នៅតំបន់ភ្នំដែលមានមនុស្សរស់នៅច្រើនច្រើន
ដូចជានៅប្រទេសចិន ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម។
· មានសារៈសំខាន់គឺអាចផ្តល់ដីថ្មីដល់កសិករ អាចជួយទប់ទល់សំណឹក
និងរក្សាទឹកសម្រាប់ការរីកលូតលាស់ដំណាំផ្សេងៗទៀត។
១៤
តើកត្តាមនុស្សនៃវាលលំហកម្មមានអ្វីខ្លះ?
· កត្តាមនុស្សនៃវាលលំហកម្មមាន
§
ការកាប់បំផ្លាញព្រៃឈើ
§
ការដាំដុះគ្មានបច្ចេកទេស
§
បន្ស៊ីស្មៅសត្វហួសប្រមាណ
§
ការបញ្ចូលទឹកមិនបានល្អ។
១៥
តើកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញា អន្តរជាតិអ្វីខ្លះស្តីពីបរិស្ថាន?
· កម្ពុជាបានចូលជាសមាជិកមានៈ
§
អនុញ្ញាស្តីពីតំបន់ដីសើម
រ៉ាំសា (RAMSAR)
§
អនុញ្ញាស្តីពីជីវចម្រុះ
§
អនុញ្ញាស្តីពីបំពុលសមុទ្រ
(MARPOL)
§
អនុញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ
§
អនុញ្ញាស្តីពីច្បាប់សមុទ្ររបស់សហប្រជាជាតិ(UNCLOL)
១៦ តើកត្តាជាតិដែលទ្រទ្រង់កសិកម្មមានអ្វីខ្លះ?
· កត្តាធម្មជាតិដែលទ្រទ្រង់កសិកម្មមានៈ
§
សណ្ឋានដីៈជ្រលងភ្នំ
ជ្រលងទន្លេ ទំនាបទ្វីប ទំនាបឆ្នេរ ខ្ពង់រាបទាបៗ។
§
ដីៈដីល្បាប់
ដីខ្មៅ ដីក្រហម ដីឡឺស។
§
អកាសធាតុៈអេក្វាទ័រ
ត្រូពិចមូសុង ត្រជាក់បង្គួរ។
§
ផ្លូវទឹកៈស្ទឹង
ទន្លេ បឹង បួរ នានា។
១៧
ហេតុអ្វីបានជាគេពោលថាមហាសមុទ្រមាន“ជំងឺនេសាទហួសហេតុ” ?
· បានជាពោលថាមហាសមុទ្រមាន“ជំងឺនេសាទហួសហេតុ” ពីព្រោះ
§
ការនេសាទមានលក្ខណៈឧស្សាហកម្ម
និង ពាណិជ្ជកម្ម។
§
នាវារោងចក្រប្រកបដោយឧស្សាសកម្ម
នេសាទទំនើបៗ។
§
នេសាទធំៗប្រមូលផ្តុំ
រហូតដល់3-5គ្រឿងកំពុងរាតត្បាតពាសពេញមាហាសមុទ្រ៕
0 comments:
Post a Comment