Show Mobile Navigation

Featured Articles

Friday, August 28, 2015

General Knowledge

Duk Phichenda - 7:04 PM
I.បំពេញល្បះខាងក្រោមនូវចម្លើយត្រឹមត្រូវ
១​.ព្រែកជីកប៉ាណាម៉ាដែលគេជីកតភ្ជាប់ពីមហាសមុទ្រអាត្លង់ទិចទៅមហាសមុទ្រប៉ាសីហ្វិចបានបញ្ចៀសការធ្វើដំណើរវែងឆ្ងាយកាត់ជ្រោយហ៊ន
.ដើម្បីរស់រាន​មានជីវិតមនុស្សត្រូវបំពេញពលកម្មផ្សេងៗពិសេសការងារផលិតកម្មកសិកម្ម
.នៅបណ្តាឆ្នាំ១៩៨០បាតុកម្មមួយទាមទារអោយមានកំនែទំរង់ដីធ្លីដោយការបែងចែកដីធ្លីឡើងវិញដ៏យុត្តិធម៏បំផុតនោះគឺចលនាអ្នកអត់ដីធ្លី
.បដិវត្តិន៍បៃតងបង្កើតផលិតកម្មអាហារក្នុងកំរិតមួយខ្ពស់អាចបំពេញតំរូវស្រូវនៅលើពិភពលោកគឺ អាចរត់ទានល្បឿនកំណើនប្រជាជន
.ព្រៃលិចទឹកនៅកម្ពុជាត្រូវកាត់បំផ្លាញអស់យ៉ាងច្រើនក្នុងកត្តាសំខាន់ពីរគឺរបបខ្មែរក្រហម និងកំណើនឆាប់រហ័សរបស់ប្រជាជន។
.បំលែងលក្ខខណ្ឌផលិតកម្មកសិកម្មសំដៅបង្កើនផលិតផលនៅបណ្តាប្រទេសកំពុងអភិវឌ្ឍនៅបណ្តាឆ្នាំ១៩៦០និង១៩៧០ហៅថាបដិវត្តិន៍បៃតង
.មនុស្សសត្វរស់នៅបានពឹងផ្អែកព្រៃឈើសំរាប់ជាជំរកនិងជាទីស្វែងរកអាហារ
.ព្រៃឈើមាននាទីសំខាន់សំរាប់កាពារកុំអោយមានCO2ច្រើនពេកក្នុងបរិយាកាសដែលបង្កើតឡើងដោយជាពិសេសស្នាដៃមនុស្ស
.ការបាត់បង់ព្រៃអាម៉ាសូនីនាំអោយមានមតិមួយពោលថា”សួតរបស់ផែនដីបានបាត់បង់”។
១០.នៅឆ្នាំ១៩៨៨ឧទ្យានជាតិយែឡូស្តូនត្រូវភ្លើងឆេះដោយកាំរន្ទះ
១១.កោះទាំងឡាយដែលបង្កើតឡើងដោយសត្វផ្កាថ្មសំបូរជាពិសេសនៅក្នុងមហាសមុទ្រខាងត្បូងមានឈ្មោះថាកោះអាតូល
១២.សមុទ្រនិងមហាសមុទ្រភាគច្រើនត្រូវបានបំពុលដោយសកម្មភាពមនុស្ស
១៣.មេឌីទែរ៉ានេអាមេរិចជាមួយឈូងសមុទ្រមិចសិចនិងសមុទ្រការ៉ាអីប
១៤.ខ្សែទឹកត្រជាក់ហូរមកពីតំបន់អង់តាកទិចជាខ្សែទឹកជ្រៅរួចងើបឡើងនៅត្រង់ប្រទេសសីលី ពេរូ បាតុភូតនេះមានឈ្មោះថាអែលនីញ៉ូ
១៥.សមុទ្រនិងមហាសមុទ្រជាប្រភពដ៏មហាសាលនៃធធានធម្មជាតិផ្នែកជីវសាស្រ្តនិងផ្នែករ៉ែដែលសំបូរហូរហៀរ។
១៦.ប្រទេសដែលគេសំលឹងទៅឃើញថាបានយកទំនាបឆ្នេរធ្វើជាមូលដ្ធានសំខាន់របស់ឧស្សាហកម្មខ្លួននោះគឺប្រទេសជប៉ុន
១៧.តំបន់ជាយទ្វីបធំទូលាយជាងគេគឺជាយទ្វីបបារាំងនិងអង់គ្លេសដែលមានទំហំស្មើនិងសមុទ្រម៉ង់និងសមុទ្រឧត្តរ
១៨.ទឹកសមុទ្រកកដំបូងជាបន្ទះតូចៗហៅថាផ្កាទឹកកកបន្ទាប់មកបន្ទះតូចៗនេះជាប់គ្នាកើតបានជាផ្ទាំងទឹកកកធំរាប់រយគីឡូម៉ែតហៅថាបង់គីស
១៩.មជ្ឍមណ្ឌលនេសាទធំៗនៅលើពិភពលោកមានពីរគឺហៅថាមជ្ឍមណ្ឌលនេសាទអឺរ៉ុបខាងលិចនិងមជ្ឍមណ្ឌលនេសាទអាសីខាងកើត
២០.បច្ចុប្បន្ននេសាទធុនធំប្រមូលផ្តុំនាវានេសាទរាប់លានគ្រឿងដែលកំពុងរាតត្បាតពាសពេញផ្ទៃមហាសមុទ្រមានជំងឺនេសាទហួសហេតុ
II.សំនួរ
១តើអាកាសធាតុនិងសកម្មភាពមនុស្សបានជះឥទ្ធិពលដូចម្តេចខ្លះទៅលើជីវិតសត្វនិងរុក្ខជាតិនៅកម្ពុជាយើង?
ចំលើយ៖​
· អាកាធាតុកម្ពុជាមានភាពអនុគ្រោះដល់ជីវិតសត្វនិងរុក្ខជាតិកម្ពុជាច្រើនប្រភេទ។
· សកម្មភាពមនុស្សមានជះឥទ្ធិពលអវិជ្ជមានច្រើនដលើជីវិតសត្វនិងរុក្ខជាតិដូចជាការបំផ្លាញព្រៃឈើនាំអោយបាតបង់សត្វព្រៃនិងត្រី។
២ចូរនិយាយអំពីការរីកចម្រើនក្នុងការជម្នះរបាំងភ្នំ?
ចំលើយ៖​
· ដើមឡើយដោយរបាំងភ្នំ​មនុស្សរស់ក្នុងបរិព័ទ្ធភាព មិនអាចទាក់ទងគ្នាបាន។
· ក្រោយមក ទើបមនុស្សចេះធ្វើផ្លូវបត់បែន ផ្លូវរូងភ្នំនាំឳ្យចំណេញពេល។
· មនុស្សអាចធ្វើផ្លូវដែកកាត់ទ្វីបជាច្រើនខ្សែកាត់ទម្លុះភ្នំជាច្រើនស្រទាប់។
៣ តើទំនាក់ទំនងរវាងមនុស្ស និងព្រៃប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ចំលើយ៖​
· ទំនាក់ទំនងរវាងមនុស្ស និង​ព្រៃឈើ:
§ មនុស្សសត្វរស់នៅបានដោយពឹងផ្អែកលើព្រៃឈើសម្រាប់ជាជម្រក និងជាទីស្វែងរកអាហារ។
§ ព្រៃឈើជាភ្នាក់ងារសំអាតបរិយាកាសដែលរងបំពុលដោយ​ co2 ​​បានមកពីសកម្មភាពមនុស្ស និងជាអ្នកផលិត o2 សម្រាប់ទ្រទ្រង់ជីវិតនៅលើភពផែនដី។

៤ នៅប្រទេសប្រស៊ីល តើគេកាប់ព្រៃឈើក្នុងបំណងអ្វីខ្លះ?
ចំលើយ៖​
· នៅប្រទេសប្រស៊ីល គេកាប់ព្រៃឈើក្នុងបំណង
§ សាងសង់ផ្លូវថ្នល់-ផ្លូវដែក ទៅកាន់មណ្ឌល់រ៉ែ និងកសិដ្ឋានដាំដំណាំ ចិញ្ចឹមសត្វ។
§ អនុវត្តកម្មវិធីដ៏សំខាន់មួយក្រោមទិសស្លោក ការស្រែកឃ្លានសូន្យ ដោយចលនា អ្នកគ្មានដីធ្លី ឱ្យទៅរស់នៅទីដព្រៃដែលគ្មានមនុស្សរស់នៅ។
៥ ហេតុអ្វីបានជាទឹកសមុទ្រមានរស់នៅប្រៃ? ចូរបញ្ជាក់។
ចំលើយ៖​
· ទឹកសមុទ្រមានរស់ជាតិប្រៃ ព្រោះអំបិលដែលរលាយក្នុងទឹកបានមកពីប្រភពពីរយ៉ាងៈ
§ ប្រភពទ្វីបៈ ផលនៃរបចមេកានិច និងគីមីនីលើទ្វីប ដែលដឹកជញ្ជូនដោយទឹកចាក់ទៅក្នុង
សមុទ្រ។
§ ប្រភពក្នុងសមុទ្រ និងមហាសមុទ្រៈ បន្ទុះភ្នំភ្លើងក្នុងសមុទ្របញ្ជេញសារធាតុរ៉ែរលាយក្នុងទឹកមានជាតិអំបិល។ រួមមានរបេចមេកានិច និងគីមីនៃសិលាបាតសមុទ្រ រួមទាំងសមុទ្រដូចជា ងៀវ លើស គ្រុំ ជាដើម។
៦​ តើអ្វីទៅដែលហៅថា តំបន់ជាយទ្វីប  តើតំបន់នេះផ្តល់សារៈសំខាន់សេដ្ឋកិច្ចអ្វីខ្លះ?
ចំលើយ៖​
· តំបន់ជាយទ្វីប  គឺជាតំបន់មាត់សមុទ្រដែលចុះទៅដល់បាតជម្រៅ 200m
· តំបន់នេះផ្តល់សារៈសំខាន់សេដ្ឋកិច្ចច្រើនយ៉ាងៈ
§ សំបូររ៉ែដូចជាប្រេងកាត ឧស្ម័នធម្មជាតិ សំណប៉ាហាំងជាដើម
§ ជាតំបន់នេសាទដ៏ធំព្រោះសំបូរត្រី និងជាឃ្លាំងអំបិលដ៏ធំ
§ នាវាចរណ៍តាមឆ្នេរ (ដឹកអ្នកដំណើរ)។
§ សម្បូរឆ្នេរខ្សាច់ និងកោះសម្រាប់អេកូរទេសចរណ៍
§ អនុគ្រោះដល់ការធ្វើវារីវប្បកម្ម (ដំណាសារាយ ចិញ្ចឹមត្រី ……)
៧ តើតំហយគុណភាពដីនៅនៅកម្ពុជាយើង បណ្តាលមកពីមូលហេតុអ្វីខ្លះ?
ចំលើយ៖​ បណ្តលមកពី
· ការបាត់បង់សារធាតុចិញ្ចឹមៈ នៅពេលប្រមូលផលពិសេសដំណាំស្រូវ។ ដោយកសិករដុតជញ្ជ្រាំង ដែលងាយបាត់បង់ចរន្តទឹក និងខ្យល់បក់។
· កំណថ្មបាយគ្រៀមៈ ដីក្តាំងរឹងដូចសិលាខូចគុណភាពដាំដុះលែងកើតដែលសម្បូរនៅខ្ពង់រាបខាងជើង។
៨ តើតំបន់ណាខ្លះនៃកម្ពុជា ជាតំបន់ដីសើម?
ចំលើយ៖​
· តំបន់ដីសើមនៅកម្ពុជាមានៈ
§ តំបន់បឹងទន្លេសាប
§ តំបន់បឹងនានា តាមទន្លេទាំងបួន
§ តំបន់ទំនាបឆ្នេរ
§ តំបន់បឹងធម្មជាតិ និងបឹងសិប្បនិមិត្តផ្សេងៗទៀត។
៩ តើព្រៃឈើមានតួរនាទីអ្វីខ្លះ?
ព្រៃឈើមានតួរនាទីដូចជាៈ
· រក្សារលំនឹងប្រព័ន្ធអេកូឡុស៊ី ឬស្ថានប្រព័ន្ធ របសើភពផែនដីផ្តល់ជម្រកដល់គ្រប់មនុស្ស សត្វ។
· រក្សាជីវជាតិនៃដី និងការពារសំណឹកដីជាដើម។
· ការពារគ្រោះទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ។
· ផ្តល់ឈើសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
១០ តើការវិវត្តន៍បច្ចេកទេសនេសាទមានលក្ខណៈដូចម្តេចខ្លះ?
រវិវត្តន៍បច្ចេកទេសនេសាទស្ថិតនៅលើបំលាស់ប្តូរបច្ចេកទេសពីនេសាទសិប្បកម្មទៅឧស្សហកម្មគឺៈ
· ដោយប្រើប្រព័ន្ធរ៉ាដាប្រើសម្លេងអុលត្រាដាក់ជាប់នាវាអួន ឡាក់ធំៗ។
· អួនឡាក់ គឺសំណាញ់ធំដែលអូសទាញដោយនាវានេសាទ។
១១ តើដីជាអ្វី? ដីមានកំណើតពីសារធាតុអ្វីខ្លៈ?
· ដីគឺជាស្រទាប់លើបង្អស់នៃសំបកផែនដីដែលមានកម្រាស់មិនទៀងទាត់ពី ២​ ទៅ ៣ k.m ផ្សំឡើងដោយល្បាយសារធាតុរ៉ែ និងរូបធាតុសរីរាង្គ។
· ដីមានកំណើតពីៈ
§ ដីបានពីការពុកផុយនៃសិលា (ដីក្រហម ដីខ្សាច់)។
§ ដីបានការពុកផុយនៃរក្ខជាតិ (ដីមមោក ដីខ្សាច់)។
§ ដីបានពីចរន្តខ្យល់បក់បំប៉ើងដីឡឺស (វាលលំហ) និងចរន្តទឹកគឺដីទន្លេ (ដីល្បាប់)។
១២​ តើតំបន់វាលលំហទទួលបានកំណែប្រែអ្វីខ្លះ?
· កំណែប្រែនៅតំបន់វាលលំហមានៈ
§ ការធ្វើអាជីវកម្ម ប្រេងកាត និងឧស្ម័នធម្មជាតិ
§ ការបញ្ចូលទឹកតាមបែបទំនើប
§ ការសាងសង់ទំនប់ធំ
§ ការធ្វើទំនើបកម្ម និងពង្រីកផ្ទៃដី បញ្ចូលទឹក។
១៣ តើគេធ្វើស្រែថ្នាក់នៅទីណា? មានសារៈសំខាន់អ្វីខ្លះ?
· គេធ្វើស្រែថ្នាក់នៅតំបន់ភ្នំដែលមានមនុស្សរស់នៅច្រើនច្រើន ដូចជានៅប្រទេសចិន ហ្វីលីពីន​ ឥណ្ឌូនេស៊ីជាដើម។
· មានសារៈសំខាន់គឺអាចផ្តល់ដីថ្មីដល់កសិករ អាចជួយទប់ទល់សំណឹក និងរក្សាទឹកសម្រាប់ការរីកលូតលាស់ដំណាំផ្សេងៗទៀត។
១៤ តើកត្តាមនុស្សនៃវាលលំហកម្មមានអ្វីខ្លះ?
· កត្តាមនុស្សនៃវាលលំហកម្មមាន
§ ការកាប់បំផ្លាញព្រៃឈើ
§ ការដាំដុះគ្មានបច្ចេកទេស
§ បន្ស៊ីស្មៅសត្វហួសប្រមាណ
§ ការបញ្ចូលទឹកមិនបានល្អ។
១៥ តើកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញា អន្តរជាតិអ្វីខ្លះស្តីពីបរិស្ថាន?
· កម្ពុជាបានចូលជាសមាជិកមានៈ
§ អនុញ្ញាស្តីពីតំបន់ដីសើម រ៉ាំសា (RAMSAR)
§ អនុញ្ញាស្តីពីជីវចម្រុះ
§ អនុញ្ញាស្តីពីបំពុលសមុទ្រ (MARPOL)
§ អនុញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ
§ អនុញ្ញាស្តីពីច្បាប់សមុទ្ររបស់សហប្រជាជាតិ(UNCLOL)


១៦ តើកត្តាជាតិដែលទ្រទ្រង់កសិកម្មមានអ្វីខ្លះ?
· កត្តាធម្មជាតិដែលទ្រទ្រង់កសិកម្មមានៈ
§ សណ្ឋានដីៈជ្រលងភ្នំ ជ្រលងទន្លេ​ ទំនាបទ្វីប ទំនាបឆ្នេរ ខ្ពង់រាបទាបៗ។
§ ដីៈដីល្បាប់ ដីខ្មៅ ដីក្រហម ដីឡឺស។
§ អកាសធាតុៈអេក្វាទ័រ ត្រូពិចមូសុង ត្រជាក់បង្គួរ។
§ ផ្លូវទឹកៈស្ទឹង ទន្លេ បឹង បួរ នានា។
១៧ ហេតុអ្វីបានជាគេពោលថាមហាសមុទ្រមានជំងឺនេសាទហួសហេតុ  ?
· បានជាពោលថាមហាសមុទ្រមានជំងឺនេសាទហួសហេតុ  ពីព្រោះ
§ ការនេសាទមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម។

§ នាវារោងចក្រប្រកបដោយឧស្សាសកម្ម នេសាទទំនើបៗ។
§ នេសាទធំៗប្រមូលផ្តុំ រហូតដល់3-5គ្រឿងកំពុងរាតត្បាតពាសពេញមាហាសមុទ្រ៕



0 comments:

Post a Comment